khmer eng
  • ឯកឧត្តម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត
     
    ចែករំលែក ៖

    សាលប្រជុំស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
    …………………………………………
    ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ឃុំ និងក្រុមកាងារខេត្តសរុបចំនួន៣១នាក់។ ក្នុងឱកាសនោះឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ លើការឆ្លងដែនខុសច្បាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ពិសេសជំរុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់ និងកុមារមានអាយុពី ១២ឆ្នាំឡើងទៅ និងបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញសណ្តានចិត្តប្រជាពលរដ្ឋចំពោះការដឹកនាំរបស់អាជ្ញាធរ។ បន្តរួមគ្នាអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជូនសារតាំង និងសម្តែងការគួរសម
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៥ ប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាលេីសេចក្ដីព្រាងច្បាប់​ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ